ប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហន ភក្តី អភិបាលរងខេត្ត តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអញ្ជើញគោរពវិញ្ញាណខ័ន្ធ និងដាក់កម្រងផ្កាជូនវិញ្ញាណក្ខន្ធយុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ នៅក្នុងតំបន់រំដោះកោះថ្ម (X16) ស្ថិតនៅឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីគ្រប់មន្ទីរអង្គភាព។